ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថា លោកនឹងដាក់ពន្ធថ្មី ១០ភាគរយ លើប្រទេសដាណឺម៉ាក និងប្រទេសនៅអឺរ៉ុបចំនួន ៧ផ្សេងទៀត រហូតដល់មានកិច្ចព្រមព្រៀងទិញយក Greenland

‎បរទេស: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងដាក់ពន្ធថ្មី ១០% លើប្រទេសដាណឺម៉ាក និងប្រទេសនៅអឺរ៉ុបចំនួនប្រាំពីរផ្សេងទៀត រហូតដល់ «កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចសម្រាប់ការទិញ Greenland ទាំងស្រុង»។

‎យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ប្រទេសដទៃទៀតទាំង៧ដែលរងផលប៉ះពាល់រួមមាន ប្រទេសន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងប្រទេស ហ្វាំងឡង់។

‎លោក ត្រាំ បាននិយាយថា ពន្ធនឹងកើនឡើងដល់ ២៥% ប្រសិនបើកិច្ចព្រមព្រៀងមួយមិនត្រូវបានសម្រេចនៅថ្ងៃទី ១ ខែមិថុនាខាងមុខនោះទេ។

‎លោក ត្រាំ បានសរសេរនៅលើ Truth Social ថា «ចិន និងរុស្ស៊ីចង់បាន Greenland ហើយគ្មានអ្វីដែលប្រទេសដាណឺម៉ាកអាចធ្វើបានអំពីវាទេ»។

‎លោកបានបន្ថែមថា «មានតែសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុណ្ណោះដែលអាចលេងក្នុងហ្គេមនេះបាន ហើយទទួលបានជោគជ័យយ៉ាងខ្លាំង!»៕

‎ប្រែសម្រួល: ណៃ តុលា

To Top