CMAC បោសសម្អាតគ្រាប់ ១៥៥មម ជាសំណល់យុទ្ធភណ្ឌ សង្គ្រាមថៃឈ្លានពាន នៅទិសស្រអែម ស្រុកជាំក្សាន្ត
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញអង្គភាព មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានបោសសម្អាត គ្រាប់ ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន មកលើទឹកដីរបស់កម្ពុជា នៅទិសស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ថា «នៅទិសស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងជំនាញអង្គភាពCMAC បានបោសសម្អាត គ្រាប់ ១៥៥មម សំណល់យុទ្ធភណ្ឌ សង្គ្រាមថៃឈ្លានពាន ។ គ្រាប់ខ្លះមិនផ្ទុះ នៅរាយប៉ាយលើដី ខ្លះលិចជ្រៅក្នុងដី។ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ ទោះបីជាគ្រាប់ទាំងនោះស្ថិតនៅលើដី លិច រាក់ ឬជ្រៅក្នុងដី ក្នុងទឹកស្អីក៏ដោយ ត្រូវតែបោសសម្អាតកម្ទេចខ្លាំង និងឃាតករឈាមជាតិផ្ទុះ និងលាក់មុខទាំងអស់ចោល» ៕







