វៀតណាម បើកសន្និបាតដើម្បីជ្រើសរើសមេដឹកនាំ និងរៀបចំផែនការសេដ្ឋកិច្ច ក្នុងពេលកំពុងតស៊ូជាមួយនឹងពន្ធគយ ២០ភាគរយរបស់សហរដ្ឋអាមេរិក
បរទេស៖ គណបក្សកុម្មុយនិស្តដែលកាន់អំណាចរបស់វៀតណាមបានចាប់ផ្តើមកិច្ចប្រជុំប្រាំឆ្នាំម្តងរបស់ខ្លួន ដើម្បីជ្រើសរើសបញ្ជីថ្នាក់ដឹកនាំថ្មីសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយរបស់ពិភពលោក ខណៈដែលវៀតណាមកំពុងដើរលើសង្គ្រាមពាណិជ្ជកម្មសកល និងកំណែទម្រង់ក្នុងស្រុកដ៏ទូលំទូលាយ។
យោងតាមសារព័ត៌មាន FINANCIAL TIMES ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សមាជរយៈពេលប្រាំពីរថ្ងៃបានចាប់ផ្តើមនៅថ្ងៃចន្ទនៅទីក្រុងហាណូយ ដែលប្រតិភូគណបក្សចំនួន ១.៦០០ នាក់មកពីទូទាំងប្រទេស នឹងជ្រើសរើសគណៈកម្មាធិការកណ្តាល និងការិយាល័យនយោបាយ ក៏ដូចជាកំណត់គោលដៅសេដ្ឋកិច្ចសំខាន់ៗសម្រាប់ប្រទេសផងដែរ។
ព្រឹត្តិការណ៍នេះកើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់ប្រទេសវៀតណាមដែលពឹងផ្អែកលើការនាំចេញ ដែលជាប្រទេសផលិតដ៏មានឥទ្ធិពលនៅអាស៊ីមួយដែលកំពុងតស៊ូជាមួយនឹងពន្ធគយរបស់សហរដ្ឋអាមេរិកដែលទើបដាក់ថ្មីៗនេះចំនួន ២០ ភាគរយ និងចំនួនប្រជាជនដែលនឹងចូលដល់វ័យចំណាស់យ៉ាងឆាប់រហ័ស ខណៈពេលដែលកំពុងបន្តកំណែទម្រង់រដ្ឋបាល និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។
សមាជនេះគឺជា “ការផ្លាស់ប្តូរថ្នាក់ដឹកនាំមួយក្នុងរយៈពេលប្រាំឆ្នាំនៅវៀតណាម ហើយក៏នឹងមានសញ្ញាមួយចំនួនអំពីការផ្លាស់ប្តូរគោលនយោបាយផងដែរ” នេះបើតាមការលើកឡើងរបស់លោក Nguyen Khac Giang អ្នកស្រាវជ្រាវទស្សនកិច្ចនៅវិទ្យាស្ថាន Iseas-Yusof Ishak របស់ប្រទេសសិង្ហបុរី៕
ប្រែសម្រួលៈ ណៃ តុលា
