កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បញ្ចប់ការហាត់សមលើកដំបូង
នៅថ្ងៃទី១៧ ខែមករា កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សម លើកដំបូងដោយជោគជ័យ។ កម្មវិធីគ្រប់ប្រភេទ ត្រូវបានរួមបញ្ចូលដោយប្រសើរ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិត ការរចនាឆាក និងធាតុផ្សំផ្សេងទៀត គ្រប់ដំណើរការតភ្ជាប់មានភាពរលូន ដោយបានបង្ហាញពីទិដ្ឋភាពទាំងមូល នៃកម្មវិធីរាត្រីសមោសរលើកនេះ។ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីនឹងធ្វើឡើង ក្រោមប្រធានបទ “សេះបំផាយទៅមុខ កម្លាំងខ្លាំងដែលមិនអាចរារាំង” ដើម្បីបង្ហាញពី “សេចក្តីរីករាយ និងសេរីមង្គល” ដោយពឹងផ្អែក លើវប្បធម៌ និងបច្ចេកវិទ្យា បង្ហាញពីទិដ្ឋភាពរីកចម្រើន ក្នុងយុគសម័យថ្មី ដែលប្រកបដោយភាពរស់រវើក ។
កម្មវិធីរាត្រីសមោសរលើកនេះទាញយកតម្រិះប្រាជ្ញា និងកម្លាំង ពីវប្បធម៌ប្រពៃណីចិនដ៏ឆ្នើម ដោយរួមបញ្ចូលយ៉ាងប៉ិនប្រសប់ នូវធាតុសេះដែលតំណាង ឱ្យការឧស្សាហ៍ព្យាយាម ដើម្បីទទួលបានការរីកចម្រើន ទៅក្នុងការផលិតកម្មវិធី។ លើសពីនេះ មនុស្សយន្តនឹងបង្ហាញខ្លួន នៅលើឆាកកម្មវិធីរាត្រីសមោសរ ឆ្នាំនេះម្តងទៀត៕
