ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំ នៃគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នឹងប្រព្រឹត្តទៅ ឆ្នាំ២០២៦ នៅកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីតាមដាន វឌ្ឍនភាព នៃការងារត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍មួយចំនួន ទៅលើសំណើដែលអនុគណៈកម្មការទាំង៦បានលើកឡើង ព្រមទាំងបានផ្តល់អនុសាសាន៍ ដើម្បីពង្រឹងការងារសម្របសម្រួល និងការរៀបចំ និងធានាឱ្យបាននូវប្រសិទ្ធភាព និងជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលនេះ៕






