ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់៖ ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ទៅក្រៅប្រទេស ជាកិច្ចការសំខាន់​ សម្រាប់ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនេះ ជាកិច្ចការងារសំខាន់សម្រាប់ក្រសួងទេសចរណ៍ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់ទឹកថ្លា ទៅក្នុងទឹកល្អក់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់នាពេលកន្លង ដើម្បីចូលរួមក្នុងការសម្រេចបា​ន នូវលទ្ធផលការងារគួរជាទីកត់សម្គាល់ ជាពិសេសនៅក្នុងរដូវកាលសាមគ្គីភាព ដែលបងប្អូនបានរួបរួមគ្នា នៅក្នុងគ្រាដ៏លំបាកជួយជាកម្លាំងជួរក្រោយ ដល់បងៗវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។

សូមបញ្ជាក់ជូនថា នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស គឺជាអង្គភាពទី៧ ដែលរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំ៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top