ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បារាំង លោក អេម៉ានូអែល ម៉ាក្រុងថា ទីក្រុងម៉ារីសចង់ឱ្យ G7 កសាងស្ពានជាមួយក្រុមប្រទេស BRICS

បរទេស៖ ប្រធានាធិបតី បារាំង លោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអង្គារថា ប្រទេសបារាំងចង់ឱ្យ G7 កសាងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមប្រទេស BRICS ដើម្បីទប់ទល់នឹង “ការបែកបាក់គ្នា” ដែលកំពុងកើនឡើង ទូទាំងពិភពលោក ។ កាលពីខែមករា ប្រទេសបារាំងបានចូលកាន់តំណែង ជាប្រធានប្តូរវេននៃ G7។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លែងអំពីរបៀបវារៈសម្រាប់ក្រុមនេះ លោក ម៉ាក្រុង បាននិយាយថា បារាំងចង់ស្តារកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុង G7 ខណៈដែលកំពុងអភិវឌ្ឍទំនាក់ទំនង ជាមួយពិភពលោកទាំងមូល ។ គោលបំណងមួយគឺ “កសាងស្ពាន និង កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ BRICS និង G20″។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ BRICS គឺជាអង្គការអន្តររដ្ឋាភិបាល នៃប្រជាជាតិ ដែលរួមគ្នាមានចំនួន ជាងមួយភាគបួន នៃសេដ្ឋកិច្ចពិភពលោក និងជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក។ បច្ចុប្បន្ន BRICS រួមបញ្ចូលសមាជិកចំនួនដប់ រួមមាន ប្រទេស ប្រេស៊ីល ចិន អេហ្ស៊ីប អេត្យូពី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ រុស្ស៊ី អាហ្វ្រិកខាងត្បូង និងអារ៉ាប់រួម៕
ប្រែសម្រួលៈ ណៃ តុលា

To Top