ព័ត៌មានជាតិ

ករណីបុរសម្នាក់លង់ទឹក កាលពីម្សិលមិញ បច្ចុប្បន្ននេះ រកសាកសពឃើញហើយ

ភ្នំពេញ ៖ ករណីបុរសមា្នក់បានលង់ទឹក តាំងពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីតាំងបឹងក្រោយផ្ទះអូន ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្ននេះ សមត្ថិកិច្ចកម្លាំង ៩១១ បានយកសាកសព ឃើញហើយនៅថ្ងៃនេះ។

ហេតុការណ៍នេះកើតឡើងតាំងពីម៉ោង៣រសៀល តាមសាក្សីបានអោយដឹងថា បឹងនេះមានជម្រៅជ្រៅជាង ១០ម៉ែត្រ។

បច្ចុប្បនេះ សមត្ថកិច្ចបានប្រគល់អោយទៅគ្រួសារសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

រាយការណ៍ដោយ៖ អ៉ិន សុភក្តិ/ភ្នំពេញ/ដើមអម្ពិល

To Top