លោក ប៊ុន ច័ន្ទវណ្ណៈ និងក្រុមការងារ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)១ខ្សែ ប្រវែង៤.៥០០ម៉ែត្រ សាងសង់លូមូលមុខពីរ លូមូលមុខមួយ ៦កន្លែង និងផ្លាកឈ្មោះផ្លូវ ១កន្លែង ស្ថិតនៅឃុំគគីរធំ ស្រុកបារាយណ៍
កំពង់ធំ៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបានចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង៤.៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង (ទទឹងម្ខាងៗ ប្រវែង០,៥ម៉ែត្រ) ក្រាលដីល្បាយក្រួសកម្រាស់០,២ម សាងសង់លូមូលមុខពីរចំនួន២កន្លែង លូមូល មុខមួយចំនួន៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន១កន្លែង ស្ថិតនៅពីភូមិវាលស្គរ ទៅភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម បានជម្រាបជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ដោយបានកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ជាពិសេសការយកចិត្តទុកដាក់លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។ ជាពិសេសបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង គឺផ្លូវសម្រាប់ជាចំណងដៃឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕








ដោយ៖ សំនៀង
