ក្រសួងការបរទេសចិន ៖ ប្រទេសចិន និងកម្ពុជា ទទួលបានលទ្ធផល យ៉ាងលេចធ្លោ ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន
ថ្ងៃទី១៩ ខែមករា លោកGuo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ។ មានអ្នកសារព័ត៌មាន បានលើកសំណួរ ស្តីពីស្ថានការណ៍នៅកម្ពុជា ។
លោកGuo Jiakunបានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋចិន ក្រៅប្រទេស ។ មួយរយៈពេលកន្លងមកនេះ ប្រទេសចិន និងកម្ពុជា បានសហការគ្នាយ៉ាងសកម្ម និងទទួលបានលទ្ធផល យ៉ាងលេចធ្លោ ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន ។ ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិងកំពុងរក្សាការប្រាស្រ័យទាក់ទង និងការសម្របសម្រួល ជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការងារពាក់ព័ន្ធ ៕
