ព័ត៌មានអន្តរជាតិ

កម្មវិធី«ការ​បកស្រាយ​អំពី​គំនិត​លោក​Xi Jinping​​ ស្តីពីការ​គ្រប់គ្រង​ ដោយ​ផ្នែក​លើ​ច្បាប់»​ នឹង​ចាក់​ផ្សាយ​ក្នុងពេលឆាប់ៗ​នេះ

កម្មវិធី «ការ​បកស្រាយ​អំពី​គំនិត​លោក​Xi Jinping ​ស្តីពី​ការ​គ្រប់គ្រង​ដោយ​ផ្នែក​លើ​ច្បាប់» ​នឹង​ចាក់​ផ្សាយ​នៅ​រៀងរាល់យប់​ចាប់ពី​ថ្ងៃទី​២១ ខែមករា ​ឆ្នាំ​២០២៦​តទៅ ។

កម្មវិធីនេះរួមមាន​៨​ភាគ ​ដែល​ផ្តោតសំខាន់ទៅលើ​ការ​អធិប្បាយ​សំខាន់​របស់​លោក​Xi Jinpingស្តីពី​ការ​គ្រប់គ្រងរដ្ឋតាម​ផ្លូវ​ច្បាប់ដោយ​គ្រប់ជ្រុងជ្រោយ ​បូក​បញ្ចូល​​នូវ​ឧទាហរណ៍​ជាក់ស្តែង​នៃ​នវានុវត្តន៍​ថ្នាក់មូលដ្ឋាន ​ដែល​បាន​បង្ហាញ​យ៉ាង​រស់រវើក​ពី​បរិយាកាស​គ្រប់គ្រង​ដោយ​ផែ្នក​លើ​ច្បាប់​​ដែល​បង្កើតឡើង​ដោយ​ផ្នែក​លើ​គំនិត​លោក​Xi Jinping​ស្តីពីការ​គ្រប់គ្រង​ដោយ​ផ្នែក​លើ​ច្បាប់​ក្នុង​ការ​បន្តជំរុញ​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ល្បឿនលឿន​និង​ស្ថិរភាពសង្គម​យូរអង្វែង​។

កម្មវិធីនេះ​សហការ​ផលិត​ដោយ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​ ​គណៈកម្មាការ​នយោបាយ​និង​ច្បាប់​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ ​ការិយាល័យនៃ​គណៈកម្មាធិការ​គ្រប់គ្រងរដ្ឋតាម​ផ្លូវ​ច្បាប់​ដោយគ្រប់ជ្រុងជ្រោយ​នៃ​មជ្ឈិម​ចិន​ ​និង​សមាគម​អ្នក​ច្បាប់ចិន។
កម្មវិធីនេះ​នឹង​​ចាក់ផ្សាយ​​តាម​ទូរទស្សន៍​ប៉ុស្តិ៍CCTV-1, CCTV-12 និងវេបសាយ​CCTV.COM​ជា​ដើម​៕

To Top