ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុកាណាដាថា កាណាដានឹងមិនបង់ប្រាក់ចំនួន ១ ពាន់លានដុល្លារ ដើម្បីចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» របស់អាមេរិកនោះទេ

បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក Francois-Philippe Champagne បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកាណាដានឹងមិនបង់ប្រាក់ចំនួន ១ ពាន់លានដុល្លារដើម្បីចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» របស់អាមេរិកទេ។

យោងតាមសារព័ត៌មាន AA News របស់តួកគី ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Francois-Philippe Champagne បាននិយាយថា ខណៈពេលដែលក្របខ័ណ្ឌនៃក្រុមប្រឹក្សាមិនទាន់បានបញ្ចប់ ប្រទេសកាណាដា គឺបានចុចប៊ូតុងបញ្ឈប់លើថ្លៃសេវានេះ។

លោក Champagne បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Davos ប្រទេសស្វីស ជាកន្លែងដែលលោកកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកថា «មានព័ត៌មានលម្អិតជាច្រើនដែលត្រូវដោះស្រាយ ប៉ុន្តែរឿងមួយដែលច្បាស់ណាស់នោះគឺថា ប្រទេសកាណាដានឹងមិនបង់ប្រាក់នោះទេ ប្រសិនបើយើងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព»។

វាបង្ហាញបញ្ច្រាស់ពីការ ទទួលយកសេចក្តីព្រាង ការអញ្ជើញទៅកាន់ក្រុមប្រឹក្សាភិបាល របស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃចន្ទ ។ ប៉ុន្តែប្រទេសកាណាដា អាចចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់រដ្ឋបាលលោក Trump ប្រសិនបើថ្លៃសេវាចំណាយ ត្រូវបានលុបចោល។

លោក Champagne រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុកាណាដា បាននិយាយទៀតថា «យើងនៅតែមិនទាន់ដឹងច្បាស់ អំពីលក្ខខណ្ឌនៃសេចក្តី យោងរបស់ក្រុមប្រឹក្សាភិបាលនោះ និងរបៀបដែលនឹងដំណើរការ» នេះបើយោងតាមរបាយ ការណ៍របស់ CBC News៕

ប្រែសម្រួលៈ ណៃ តុលា

To Top