លោក ប៉ែន បូណា ៖ ជាកិត្តិយសណាស់ ដែលលោក ដូណាល់ ត្រាំអញ្ជើញកម្ពុជា ចូលជាសមាជិក ក្រុមប្រឹក្សាសន្តិភាព
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា កម្ពុជាពិតជាមានកិត្តិយស ជាខ្លាំង ដែលត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគី នៃធម្មនុញ្ញ របស់ក្រុមប្រឹក្សាសន្តិភាព ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ មករា លោក ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារលិខិត ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ នារាត្រីថ្ងៃ២១ មករា បានអញ្ជើញកម្ពុជា ចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញ របស់ក្រុមប្រឹក្សាសន្តិភាព៕


