ព័ត៌មានអន្តរជាតិ

បារាំង អំពាវនាវឱ្យមានសមយុទ្ធរបស់អង្គការណាតូនៅ Greenland ចំពេលមានការគំរាមកំហែងដណ្តើមយកទឹកដីនេះពីសំណាក់លោក Trump

បរទេស៖ ប្រទេសបារាំងបានស្នើសុំឱ្យមានការធ្វើសមយុទ្ធរបស់អង្គការណាតូនៅកោះ Greenland ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំអាមេរិក លោក Donald Trump ក្នុងការទទួលបានកោះនេះ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Trump បានស្វែងរកជាយូរមកហើយដើម្បីគ្រប់គ្រងទឹកដីអាកទិកស្វយ័តរបស់ដាណឺម៉ាក ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខ និងតម្រូវការក្នុងការទប់ទល់នឹងប្រទេសរុស្ស៊ី និងចិន ទោះបីជារដ្ឋាភិបាលដាណឺម៉ាក និងអាជ្ញាធរស្វយ័តរបស់កោះ Greenland បានសង្កត់ធ្ងន់ថាឋានៈរបស់កោះនេះមិនអាចចរចាបានក៏ដោយ។

វោហាសាស្ត្ររបស់ប្រធានាធិបតីអាមេរិកបានបង្កើនភាពតានតឹងជាមួយដៃគូនសអង្គការណាតូនៅអឺរ៉ុប ដែលបដិសេធការផ្លាស់ប្តូរណាមួយចំពោះឋានៈរបស់កោះ Greenland ហើយព្រមានថា ចលនាបែបនេះអាចធ្វើឱ្យប្លុកនេះឱ្យដួលរលំបាន។

យោងតាមសារព័ត៌មាន TF1 និង France24 គឺប្រទេសបារាំងឥឡូវនេះបានស្នើសុំជាផ្លូវការឱ្យណាតូ រៀបចំសមយុទ្ធរួមគ្នានៅលើកោះនេះ។ ប្រភពរដ្ឋាភិបាលបាននិយាយថា សមយុទ្ធទូទាំងប្លុកបែបនេះនឹងតម្រូវឱ្យមានការចូលរួមពីសហរដ្ឋអាមេរិក និងបង្ហាញការគាំទ្រដល់ប្រទេសដាណឺម៉ាក ដែលជាសញ្ញាបង្ហាញថា សន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top