ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបញ្ឈប់ប្រើការ ឈឺចាប់របស់សម្ដេច កាលពី៥០ឆ្នាំមុន ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនតទៅទៀតទៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកភូតកុហក ឲ្យបញ្ឈប់ប្រើប្រាស់ ការឈឺចាប់របស់សម្ដេច កាលពី៥០មុនមកបោកប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តទៅទៀតទៅ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ៖ “សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០ឆ្នាំមុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។ ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ ១៩៧៩ ពិសេសក្រោយពេល ដែលខ្ញុំនិយាយពីរឿង កូនស្លាប់ ដោយមានភាគនិទាន និងភាពយន្តរឿងកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៍មី មកមានមនុស្សមិនតិចជាង២០នាក់ទេ ដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំ ដែលបានស្លាប់ទៅនោះមកចាប់ជាតិ ។ មនុស្សទាំងនោះខ្លះសរសេរជា សំបុត្របញ្ជូនឲ្យខ្ញុំខ្លះចុះតាមទស្សនាវដ្តី និងចុង
ក្រោយបង្ហោះតាមបណ្តាញសង្គមដូចជា Facebook ជាដើម ។
ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិច មានទាំងអត្ថបទមានទាំង សារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់telegram
របស់ខ្ញុំ ។ ខ្ញុំសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺ ចាប់របស់ខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ៕”

To Top