ទំហំនាំចេញហ្គាស របស់រុស្ស៊ីទៅកាន់ប្រទេសចិន មានកំណើនឡើងខ្លាំង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានបង្កើនការទិញ ឧស្ម័នធម្មជាតិរាវឬហ្គាស (LNG) របស់រុស្ស៊ីយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២៥ ហើយឈានដល់បរិមាណកំណត់ត្រា ប្រចាំខែនៅក្នុងខែធ្នូទៀតផង។
នៅក្នុងឆ្នាំ ២០២៥ប្រទេសអាស៊ីនេះបាននាំ ចូលប្រេងឥន្ធនៈប្រភេទនេះ៩,៨ លានតោន កើនឡើង១៨,៣ភាគរយ ធៀបនឹងឆ្នាំមុន។
ខែធ្នូមានកំណើនខ្លាំងជាពិសេស ជាមួយនឹងការនាំចូលកើនឡើងដល់១,៩លានតោន កើនឡើង១១៤,៦ភាគរយ ពី៨៨៩៤៨២ តោនដែលបានចែកចាយក្នុងខែចុងក្រោយនៃឆ្នាំ២០២៤។
ទិន្នន័យក៏បានបង្ហាញផងដែរថា ក្នុងខែតុលា រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ LNG ធំជាងគេទីពីររបស់ចិន ដោយវ៉ាដាច់ប្រទេសអូស្ត្រាលី ហើយមកតាមពី ក្រោយប្រទេសកាតាបន្តិច។
គួរឲ្យដឹងដែរថាការផ្គត់ផ្គង់ឧស្ម័ន សរុបរបស់រុស្ស៊ី ទៅកាន់ប្រទេសចិនតាមបំពង់បង្ហូរប្រេង និងក្នុងទម្រង់ជារាវបានឈាន ដល់ទំហំ៥,៨ពាន់លានម៉ែត្រគូប (bcm) នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលជាការកើនឡើង៣៣ភាគរយ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន៕
ប្រែសម្រួល៖ស៊ុនលី
