ព័ត៌មានជាតិ

លោក គីម រិទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ អភិបាលខេត្តព្រះវិហារ លោកគីម រិទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរលោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរសុខាភិបាលខេត្ត ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ព្រមបានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដល់លោកប្រធានមន្ទីរពេទ្យដែលទើបតែងតាំងថ្មី ត្រូវបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រង រក្សាសណ្តាប់ធ្នាប់ បរិស្ថានអនាម័យក្នុងមន្ទីរពេទ្យ និងជាពិសេសត្រូវប្រើប្រាស់សមត្ថភាព ជំនាញបច្ចេកទេស ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ការទទូលបាននូវតំណែងនេះលោកនឹងធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងខិតខំបំពេញភារៈកិច្ច បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕

ដោយ៖ សួន ពិសិត|ព្រះវិហារ|ដើមអម្ពិល

To Top