កងកម្លាំងជើងទឹក អាមេរិកយ៉ាងច្រើន កំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ប្រទេសអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកមានកងកម្លាំងជើងទឹក «យ៉ាងច្រើន» កំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ខណៈដែលបានបង្ហាញថា វាអាចនឹងមិនត្រូវបានប្រើនោះទេ ដោយសារភាពតានតឹង នៅតែខ្ពស់ក្នុងចំណោមភាព ចលាចលរបស់អ៊ីរ៉ង់ ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលដែលលោកត្រឡប់មកពីវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា «យើងមាននាវាជាច្រើនកំពុងធ្វើដំណើរទៅទិសដៅនោះ។ យើងមានកងនាវាធំមួយកំពុងធ្វើដំណើរទៅទិសដៅនោះ ហើយយើងនឹងឃើញអ្វីដែលនឹងកើតឡើង»។
លោក ត្រាំ បានបន្ថែមថា «យើងមានកងនាវាចម្បាំង ។ យើងមានកងនាវាដ៏ធំមួយកំពុងធ្វើដំណើរទៅទិសដៅនោះ ហើយប្រហែលជាយើង មិនចាំបាច់ប្រើវាទេ យើងនឹងឃើញ»។ យោងតាមទិន្នន័យតាមដាននាវាកាលពីថ្ងៃអង្គារ នាវា USS Abraham Lincoln រួមជាមួយនាវាពិឃាតចំនួន ៣គ្រឿងផ្សេងទៀត ត្រូវបានគេប្រទះឃើញកំពុងធ្វើ ដំណើរទៅកាន់មជ្ឈិមបូព៌ាពីអាស៊ី។
របាយការណ៍របស់ New York Post បាននិយាយថា នាវា USS George H.W. Bush បានចាកចេញពីរដ្ឋ Virginia ហើយកំពុងស្ថិតនៅលើសមុទ្រ នៅមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប លោក Trump បានបញ្ជាក់ជាថ្មីថា លោកចង់ជៀសវាងជម្លោះ ដោយនិយាយថា “ខ្ញុំមិនចង់ឃើញ មានអ្វីកើតឡើងទេ ប៉ុន្តែយើងកំពុងតាមដានពួកគេយ៉ាងដិតដល់” ។
លោកប្រធានាធិបតីបានលើកឡើងថា ពន្ធគយ ២៥ ភាគរយដែលបានគ្រោងទុកលើប្រទេសដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នឹងចូលជាធរមាន “ឆាប់ៗនេះ”។ ទោះបីជាមានវោហាសាស្ត្រដ៏តឹងរ៉ឹងរបស់លោក រួមទាំងការអំពាវនាវថ្មីៗនេះសម្រាប់ការផ្លាស់ប្តូររបប នៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ លោក ត្រាំ បានបញ្ជាក់ថា លោកនៅតែបើកចំហ ចំពោះការចរចា ។
