អ៊ុយក្រែន បណ្តេញអនុរដ្ឋមន្ត្រីការពារជាតិ ៥រូប ចេញពីតំណែង
គៀវ៖ យោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov នៅលើបណ្ដាញ Telegram បានឲ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែន បានអនុម័ត ការបណ្តេញអនុរដ្ឋមន្ត្រីការពារជាតិ ចំនួន ៥រូប ចេញពីតំណែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Fedorov បានឲ្យដឹងថា ការរុះរើនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មក្រសួង បង្កើនសមត្ថភាពការពារជាតិ របស់អ៊ុយក្រែននៅលើអាកាស និងនៅលើដី និងពង្រឹង “ការវាយប្រហារតាមអ៊ីនធឺណិត និងការវាយប្រហារ តាមអាកាសប្រឆាំងនឹងសត្រូវ និងសេដ្ឋកិច្ចរបស់ខ្លួន” ។
យោងតាមលោក Fedorov គណៈរដ្ឋមន្ត្រីបានដកលោក Anatoly Klochko, លោក Oleksandr Kozenko, លោក Mykola Shevtsov, លោក Volodymyr Zaverukha និងលោក Hanna Gvozdiar ចេញពីតំណែងរបស់ពួកគេ ។ លោកបានឲ្យដឹងថា សមាជិកថ្មីនឹងចូលរួមជាមួយក្រសួង នៅក្នុងសប្តាហ៍ខាងមុខ និងទទួលខុសត្រូវចំពោះ “វិស័យសំខាន់ៗនៃសកម្មភាពរបស់ក្រសួង” ។ គួរបញ្ជាក់ថា លោក Fedorov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន កាលពីសប្តាហ៍មុន៕
