នាយឧត្តមសេនីយ៍ Min Aung Hlaing ចាត់ទុកកាយវិការ ប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង និងការគោរពគ្នាទៅវិញទៅមក
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាត់ទុកកាយវិការ ប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង និងការគោរពគ្នាទៅវិញទៅមក។
ក្នុងសារលិខិតថ្លែងអំណរគុណ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាយឧត្តមសេនីយ៍ Min Aung Hlaing បានថ្លែងអំណរគុណយ៉ាងស្មោះសរ ចំពោះសារអបអរសាទរដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ដែលបាន ជូនដល់រូបលោក ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា។
នាយឧត្តមសេនីយ៍ Min Aung Hlaing បានចាត់ទុកកាយវិការប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បានបញ្ជាក់ពីការផ្តល់សារៈសំខាន់ ដល់ទំនាក់ទំនងនៃប្រទេសយើងទាំងពីរ និងបានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង និងការគោរពគ្នាទៅវិញទៅមក។
នាយឧត្តមសេនីយ៍ Min Aung Hlaing សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងនេះ និងធ្វើអោយស៊ីជម្រៅបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ក្នុងឆ្នាំខាងមុខ៕
