លោកស្រី សុខា គងពិសី គីម រិទ្ធី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធវីរកងទ័ព ការពារបូរណភាពទឹកដី
ព្រះវិហារ៖ លោកស្រី សុខា គងពិសី គីមរិទ្ធី នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ក្នុងពិធីបុណ្យរាប់បាតព្រះសង្ឃ២០៩អង្គ និងបុណ្យទក្ខិណានុប្បទាន នៅវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីបុណ្យនេះ ប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិមាតុភូមិ៕







ដោយ៖ សួន ពិសិត/ព្រះវិហារ/ ដើមអម្ពិល
