ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន​ផលិត​អាវុធ​រុស្ស៊ី Rostec ប្រកាស​ពី​ការសាកល្បង​ដោយជោគជ័យ​នៃ​គ្រាប់​ថ្មីប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​

បរទេស៖ ក្រុមហ៊ុន​ផលិត​អាវុធ​រុស្ស៊ី Rostec បានប្រកាស​ពី​ការសាកល្បង​ដោយជោគជ័យ​នៃ​គ្រាប់​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​ថ្មី​មួយ ដែល​គេ​រំពឹង​ថា​ នឹង​បង្កើន​សមត្ថភាព​កងទ័ព​យ៉ាងច្រើន​ក្នុង​ការ​ទប់ទល់​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​តូចៗ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា គ្រាប់​ថ្មីនេះ​ដែល​មាន​ឈ្មោះ​ថា Mnogotochie (Ellipsis) មាន​ទំហំ​ជាច្រើន​ដែល​យោធា​រុស្ស៊ី​ប្រើប្រាស់​ជាទូទៅ។ គ្រាប់​ថ្មី​នេះ​មាន​គ្រាប់​បំបែក​ដែល​បំបែក​ជា​បី​បំណែក​នៅ​លើ​អាកាស ដែល​បង្កើន​ឱកាស​នៃ​ការ​វាយប្រហារ​គោលដៅ​ផ្លូវអាកាស​នៅ​ចម្ងាយ​រហូតដល់ ៣០០ ម៉ែត្រ​ , នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់ ក្រុមហ៊ុន​ផលិត​អាវុធ​រុស្ស៊ី Rostec។

លោក Bekhan Ozdoev នាយក​ឧស្សាហកម្ម​នៃ​ក្រុម​យោធា Rostec បាន​និយាយ​ថា “គ្រាប់​រំសេវ Mnogotochie ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​តាម​ការពិត​នៃ​ការប្រយុទ្ធ​ទំនើប ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​តូចៗ​បាន​ក្លាយជា​ការគំរាមកំហែង​ចម្បង​មួយ​ចំពោះ​ទាហាន។ បទពិសោធន៍​បង្ហាញ​ថា អាវុធ​តូចៗ​គឺជា​មធ្យោបាយ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក”។

វីដេអូ​ដែល​ចេញផ្សាយ​ដោយ Rostec បង្ហាញ​ពីទាហាន​រុស្ស៊ី​ម្នាក់​កំពុង​សាកល្បង​គ្រាប់​ថ្មី​នៅ​ទីលាន​បាញ់​កាំភ្លើង។ ទាហាន​រូប​នេះ​បានបំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​តូច​មួយ​ពីចម្ងាយ​រហូតដល់ ៧០ ម៉ែត្រ​នៅពេល​បាញ់​លើកដំបូង​៕

ប្រែសម្រួលៈ ណៃ តុលា

To Top