ព័ត៌មានអន្តរជាតិ

លោក Orban លើកឡើងថា ប្រទេសរុស្សី នឹងមិនអនុញ្ញាតិឲ្យណាតូ និងអឺរ៉ុបអាចឈរជើង ជាប់ព្រំដែនរបស់ខ្លួនឡើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថាអង្គការ ណាតូ និងសហភាពអឺរ៉ុបនឹងអាចធ្វើរឿង បានល្អច្រើនយ៉ាងប្រសិនបើទទួលយកការពិត ដែលថា រុស្ស៊ីនឹងមិនអនុញ្ញាត ឱ្យពួកគេចូលទៅជិតព្រំដែនរបស់ខ្លួនឡើយ។

លោក Orban ​ក៏​បាន​អះអាង​ដែរ​ថា អ៊ុយក្រែន​គួរតែ​បម្រើ​និងធ្វើខ្លួនជា ខ្សែបន្ទាត់តំបន់​ការពារ រវាង​លោកខាងលិច និង​រុស្ស៊ី ដើម្បី​ទប់ស្កាត់​សង្រ្គាម​នៅ​អឺរ៉ុប។

ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ទីក្រុង Budapest បានប្រឆាំងដោយបើកចំហ នូវគោលនយោបាយប្រឆាំង រុស្ស៊ីដែលត្រូវបានអនុម័តដោយអង្គការណាតូ និងសហភាពអឺរ៉ុប រួមទាំងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូផងដែរ។ ហុងគ្រី​ក៏​បាន​រិះគន់​យ៉ាង​ខ្ជាប់ខ្ជួន​ នូវ​ការ​ប្រគល់​សព្វាវុធ​របស់​លោកខាងលិច​ទៅ​ក្រុង​គៀវដូចគ្នាដែរ។

ថ្លែងទៅកាន់ កិច្ចប្រជុំប្រឆាំងសង្រ្គាម នៅទីក្រុង Kaposvar កាលពីថ្ងៃសៅរ៍ លោក Orban បាននិយាយថា យើងត្រូវតែទទួល យកថាណាតូឬNATO និងសហភាពអឺរ៉ុប មិនអាចស្ថិតនៅត្រង់ព្រំដែន របស់រុស្ស៊ីបានទេ ពីព្រោះរុស្ស៊ីនឹង តែងតែឆ្លើយតប ចំពោះបញ្ហានេះ តាមរយៈការងារសង្រ្គាម៕

ប្រែសម្រួល៖ស៊ុនលី

To Top