CMAC អំពាវនាវពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកូនគ្រាប់ បែកចង្កោម ដែលយោធាថៃបានប្រើមកលើកម្ពុជា
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានអំពាវនាវ ដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃ បានប្រើប្រាស់មកលើប្រទេសកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា «នេះគឺជារូបរាងរបស់កូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃបានប្រើប្រាស់ មកលើប្រទេសកម្ពុជា ហើយភាគច្រើន ត្រូវបានរកឃើញនៅលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ។ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងប្រាប់បងប្អូនកូនក្មួយ ដែលរស់នៅតំបន់ប្រឈមឱ្យកុំប៉ះពាល់ និងរាយការណ៍មកអង្គភាពស៊ីម៉ាក់»៕




