ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល យល់ព្រមបើកច្រកឆ្លង កាត់រ៉ាហ្វាឡើងវិញ ដោយមានលក្ខខណ្ឌ និងមានកំណត់

យេរូសាឡឹម៖ អ៊ីស្រាអែល បានយល់ព្រមបើកច្រកឆ្លងកាត់រ៉ាហ្វា ឡើងវិញមានកំណត់សម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ ដោយស្ថិតនៅក្រោមយន្តការត្រួតពិនិត្យ ពេញលេញរបស់អ៊ីស្រាអែល នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យនាយករដ្ឋមន្ត្រី។

យោងតាមសេចក្តីថ្លែងការណ៍ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃផែនការ ២០ ចំណុចដែលស្នើឡើងដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការបើកច្រកឆ្លងកាត់ឡើងវិញនឹង មានលក្ខខណ្ឌលើការវិល ត្រឡប់របស់ចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ និងលើអ្វីដែលសេចក្តីថ្លែងការណ៍បាន ពិពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែង ១០០ ភាគរយដោយក្រុមហាម៉ាស់ ដើម្បីកំណត់ទីតាំង និងប្រគល់អ្នកស្លាប់ទាំងអស់។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការផ្តោតអារម្មណ៍ ដើម្បីបំពេញព័ត៌មានស៊ើបការណ៍សម្ងាត់ដែលប្រមូលបានក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់ទីតាំង និងប្រគល់សាកសពចំណាប់ខ្មាំងលោក Ran Gvili នៅពេលបញ្ចប់ប្រតិបត្តិការ និងស្របតាមការយោគយល់គ្នា ដែលបានឈានដល់ជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល នឹងបើកច្រកឆ្លងកាត់រ៉ាហ្វា។

ស្ថិតនៅលើព្រំដែនរវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប ច្រកឆ្លងកាត់រ៉ាហ្វា គឺជាផ្លូវសំខាន់សម្រាប់ចលនាប្រជាជន និងមនុស្សធម៌ចូល និងចេញ ពីតំបន់ហ្គាហ្សា ។ បន្ទាប់ពីជម្លោះជុំចុងក្រោយនេះ ច្រកឆ្លងកាត់នេះនៅតែបិទ ទោះបីជាមានការអនុវត្តបទឈប់បាញ់ក៏ដោយ ដោយអ៊ីស្រាអែលបានលើកឡើងពីការពិចារណាលើសន្តិសុខ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top