អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យសមាគមនារីខេត្ត បន្តសកម្មភាពលើការងារមនុស្សធម៌ឲ្យបានច្រើនថែមទៀត
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្ត បន្តសកម្មភាពការងារមនុស្សធម៌ឲ្យបានច្រើនថែមទៀត ដូចជាស្រ្តីមានផ្ទៃពោះ ស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការ ជាដើម ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់សាខាសមាគមនារី កម្ពុជាដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ថា បានបន្តថា កន្លងមក សកម្មភាពសមាគមនារី តែងតែចុះជួយការងារមនុស្សធម៌ជាច្រើននាឆ្នាំ ២០២៥កន្លងទៅ ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្តនៅតែស្មើដល់សមាគមនារីខេត្ត បន្តជំរុញដល់
សមាគមនារី តាម ក្រុង-ស្រុក ឲ្បន្តសកម្មភាពចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាកឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីរួមគ្នា លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានលំនឹងក្នុងគ្រួសារ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
