ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រគល់ត្រីឆ្អើរ ១,៥០០ចង្កាក់ និងអំណោយ ៦មុខទៀត ជូនវីរកងទ័ពជួរមុខ ទិសទី១ ប្រាសាទព្រះវិហារ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ បានប្រគល់ត្រីឆ្អើរចំនួន ១,៥០០ ចង្កាក់ និងអំណោយគ្រឿងឧបភោគ បរិភោគ ៦មុខទៀត ជូនដល់វីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ទិសទី១ប្រាសាទព្រះវិហារ។

លោកអីបាលខេត្ត បានមានប្រសាសន៍ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន ប្រជាពលរដ្ឋ និងសប្បុរសជនដែលបានចូលរួម ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រគល់ជូន ដល់វីរកងទ័ពនៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ ដែលជាដំណាក់កាលបន្តបន្ទាប់ នៃការគាំទ្រដល់សមរភូមិមុខ ដោយបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជាយេីង ។

គួរបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម ប្រគល់ជូនដល់ កងពលតូចអន្តរាគមន៍លេខ៨នាពេលនោះ មានចំនួន ៧មុខ ដូចជា ត្រីឆ្អើ ចំនួន ១,៥០០ចង្កាក់ អង្ករ ៥តោន មីកំប៉ុង ១០០កេស ភេសជ្ជៈ ៥០កេស បាយក្តាំង ២០០កញ្ចប់តូច នំប៉័ងស្រួយ ១២០កញ្ចប់ អំបុក ៣០០កញ្ចប់ និងថវិកាចំនួន ១០លានរៀលផងដែរ ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top