ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ឆ្លងកាត់ភូមិចំនួន២ ក្នុងឃុំក្រវ៉ា

កំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៨០២ម៉ែត្រ ទទឹង ៦ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ២ កន្លែង ឆ្លងកាត់ភូមិរូង ទៅភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ទន្ទឹមជាមួយគ្នានោះដែរ លោក នួន ផារ័ត្ន ថ្លែងបន្តថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ជាសរសេរឈាមនៃសេដ្ឋកិច្ច ដែលបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការធ្វើអាជីវកម្មដឹកជញ្ជូនទៅតាមបណ្តាទីប្រជុំជនសំខាន់ៗ និងទៅតាមទីជនបទនានា ។

លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានពីផលប្រយោជន៍នៃផ្លូវមួយខ្សែនេះ សូមចូលរួមថែរក្សា ការពារ និងគោរពតាមគោលការណ៍នានានៃច្បាប់ចរាចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសុវត្ថិភាព និងកំណើនសេដ្ឋកិច្ចគ្រួសារ៕

ដោយ៖ សំនៀង

To Top