ប្រធានអង្គការណាតូ លើកឡើងថា អឺរ៉ុបមិនអាចការពារខ្លួនឯងនោះទេ ប្រសិនបើមិនមានវត្តមានអាមេរិក
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បាននិយាយថា EU នឹងមិនអាចការពារខ្លួនបានឡើយ បើគ្មានវត្តមានរបស់សហរដ្ឋអាមេរិកទេនោះ ។
លោកបានថ្លែងបែបនេះ ប្រាប់ទៅកាន់សភាអឺរ៉ុប កាលពីថ្ងៃចន្ទថា សមាជិករបស់ប្លុកនឹងត្រូវចំណាយ រហូតដល់១០ភាគរយ នៃ GDP របស់ពួកគេលើវិស័យយោធារបស់ពួកគេ ដែលនៅតែអាចមិនគ្រប់គ្រាន់នោះទេ ។
ការលើកឡើងរបស់លោក បានធ្វើឡើងចំពេលមានការបន្តអំពាវនាវ ដោយមន្ត្រីសហភាពអឺរ៉ុបមួយចំនួន ដើម្បីធ្វើឱ្យប្លុកមិនពឹងផ្អែក លើអាមេរិកសម្រាប់សន្តិសុខ ។ នៅពាក់កណ្តាលខែមករា ស្នងការការពារជាតិ លោក Andrius Kubilius បានអះអាងថា EU ត្រូវការកងទ័ពឈរជើងចំនួន១០ម៉ឺននាក់ ដើម្បីមានសមត្ថភាពធ្វើសកម្មភាពឯករាជ្យ។
យោងតាមលោក Rutte ដដែលបានបញ្ជាក់ទៀតថា ផែនការបែបនេះនឹងមិនប្រាកដប្រជាទេ។ គាត់បាននិយាយថា ៖ ប្រសិនបើនរណាម្នាក់គិតនៅទីនេះម្តងទៀតថា សហភាពអឺរ៉ុបឬអឺរ៉ុបទាំងមូលអាចការពារខ្លួន ដោយគ្មានសហរដ្ឋអាមេរិក សូមបន្តសុបិននេះប៉ុន្តែអ្នកនឹងមិនអាចធ្វើវាទៅរួចនោះទេ។
អគ្គលេខាធិការអង្គការណាតូរូបនេះ ក៏បានព្រមានដែរថាអ្នកដែល ពិតជាចង់ទៅតែម្នាក់ឯងគួរតែ ភ្លេចថាអ្នកអាចទៅដល់ទីនោះ ជាមួយនឹង៥ភាគរយនៃផលិតផល ក្នុងស្រុកសរុបដែលបានចំណាយលើវិស័យការពារជាតិ ។ ប្លុកនេះនឹងត្រូវការយ៉ាងហោចណាស់ទ្វេដងនៃផលបូកនោះ ក៏ដូចជាការវិនិយោគលើសមត្ថភាពនុយក្លេអ៊ែរផ្ទាល់របស់ខ្លួន ដែល អាចនឹងបន្ថែមចំណាយអស់រាប់ពាន់លាន រាប់ពាន់លានអឺរ៉ូទៀត៕
ប្រែសម្រួល៖ស៊ុនលី
