ព័ត៌មានអន្តរជាតិ

លោក Rubio លើកឡើងថាប្រេសិតពិសេសលោក Trump នឹងមិនចូលរួមកិច្ចប្រជុំបន្ទាប់រវាងអ៊ុយក្រែននិងរុស្សីឡើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថា បេសកជនអាមេរិក Steve Witkoff និងលោក Jared Kushner នឹងមិនមានវត្តមាន នៅពេលដែលមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ជួបគ្នានៅទីក្រុង Abu Dhabi ចុងសប្តាហ៍នេះទេ។

កិច្ចប្រជុំនេះគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យមួយសប្តាហ៍បន្ទាប់ពីជុំទីមួយនៃកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងអាមេរិកបានបញ្ចប់ក្នុងទីតាំងតែមួយ។
ទោះបីជាជុំទីពីរត្រូវបានពិពណ៌នាថាជាកិច្ចប្រជុំត្រីភាគីមួយផ្សេងទៀតក៏ដោយក៏លោក Rubio បាននិយាយកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកនឹងដើរតួនាទីតិចជាងនៅពេលនេះនៅពេលបន្ទាប់នោះ។

រំលឹកដែរថាលោកWitkoff និង លោកKushner បានជួបប្រជុំជាច្រើនដងជាមួយមន្ត្រីមកពីទីក្រុងមូស្គូ និងគៀវ រួមទាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ផងដែរ។ Witkoff បានពណ៌នាការអង្គុយត្រីភាគីកាលពីចុងសប្តាហ៍មុនថា “មានលក្ខណៈស្ថាបនា”
ខណៈពេលនេះអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសាទរចំពោះការចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកថាជាជំហាន ជាវិជ្ជមានបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top