ព័ត៌មានជាតិ

លោក កែវ រតនៈ អញ្ជើញចូលរួមសំណេះសំណាលជាមួយលោកអភិបាលខេត្តអភិបាលរង និងក្រុមប្រឹក្សាខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមពិធីចំណេះសំណាលជាមួយលោកអភិបាលខេត្តអភិបាលរងខេត្ត និងក្រុមប្រឹក្សាខេត្តមន្ត្រីជុំវិញខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរលោក កែវ រតនៈ កោតសរសើរលោកអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តយកចិត្តទុកដាក់អភិវឌ្ឍន៍ខេត្ត និង សមិទ្ធផលនានានៅនៅក្នុងទីរួមខេត្តពោធិ៍សាត់ឱ្យមានភាពរស់រវើក ជាទីបញ្ចប់លោកកែវរតនៈបានជូនពរអស់លោកអភិបាលខេត្តមន្ត្រីរាជការ នៅជុំវិញខេត្តជួបប្រទះសេចក្ដីសុខនិងសេចក្តីចម្រើនជាដរាប

ក្នុងនោះដែរសូមចូលរួមអបលោក រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលត្រូវបានដំឡើង និងតែងតាំងពីសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមកជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

អត្ថបទនេះ÷ ខេម៉ា | ដើមអម្ពិល

To Top