ព័ត៌មានជាតិ

លោកស្រី ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះថ្មី ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ដោយលោក អ៊ុក រក្សា ត្រូវបានតែងតាំងជាប្រធានថ្មី ជំនួសលោក ឡាច ផេងលី ដែលត្រូវបានចូលនិវត្តន៍។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, លោកអភិបាលក្រុងស្រុក និងមន្រ្តីរាជការ ប្រមាណជាង២០០នាក់៕

To Top