ព័ត៌មានជាតិ

ស៊ីម៉ាក់ ដោះបន្សាបគ្រាប់បែកទម្ងន់ជាង២៣០គីឡូ ចំនូន២គ្រាប់ ដែលថៃទម្លាក់ចូលទឹកដីកម្ពុជា ក្នុងសង្គ្រាមឈ្លានពាន

ភ្នំពេញ៖ កងកម្លាំង CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែក ទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ជាង២៣០គីឡូក្រាមចំនួន២គ្រាប់ ដែលថៃបានទម្លាក់ចូលទឹកដីកម្ពុជា ក្នុងសង្ក្រាមសៀមឈ្លានពាន។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា គ្រាប់បែកទាំងនេះផលិតនៅខែមករា​ ឆ្នាំ២០១០​ និងខែឧសភា​ ឆ្នាំ២០១១​ ហើយគ្រាប់បែកទាំងនេះ បានទម្លាក់នៅថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០២៥​ ក្នុងសង្គ្រាមសៀមឈ្លានពាន​ ក្នុងភូមិសាស្ត្រសមរភូមិព្រំដែនកម្ពុជា-សៀម៕

To Top