អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី២) ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 03 គ្រឿង, ម៉ាស៊ីន Photocopy ចំនួន 01 គ្រឿង និងម៉ាស៊ីន Video Conference System ចំនួន 01 គ្រឿង ជូននាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន (ផែនការឆ្នាំ 2025)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 03 គ្រឿង, ម៉ាស៊ីន Photocopy ចំនួន 01 គ្រឿង និងម៉ាស៊ីន Video Conference System ចំនួន 01 គ្រឿង ជូននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ផែនការឆ្នាំ 2025) (លើកទី២) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាព លទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2026 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង
Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ 2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង 15:05 នាទី ថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ 2026 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

