ក្រសួងសុខាភិបាល ប្រកាសរកឃើញជំងឺផ្តាសាយបក្សី លើបុរសអាយុ៣០ឆ្នាំម្នាក់ នៅខេត្តកំពត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីរកឃើញ ជំងឺផ្តាសាយបក្សីប្រភេទ(H5N1) លើបុរសអាយុ៣០ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងភូមិមានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយមានការយកចិត្តទុកដាក់ ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានជាសះស្បើយត្រឡប់ទៅផ្ទះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
