ព័ត៌មានអន្តរជាតិ

យ៉ាងតិច ៣០ទីក្រុង របស់អាមេរិក កំពុងផ្ទុះការតវ៉ា ខណៈមនុស្សជិត ១៤០០នាក់ ត្រូវចាប់ខ្លួន ក្នុងករណីស្លាប់លោក GeorgeFloyd

វ៉ាស៊ីនតោន៖ ក្រុមអ្នកតវ៉ាបានធ្វើដំណើរ តាមដងផ្លូវក្នុងទីក្រុងយ៉ាងតិច ៣០ របស់សហរដ្ឋអាមេរិកជុំវិញការស្លាប់របស់ ពលរដ្ឋស្បែកខ្មៅ លោក GeorgeFloyd ដែលត្រូវបានបូលិសស្បែកស យកជង្គង់សង្កត់លេីកលោក កាលពីពេលថ្មីៗនេះ។

ទីក្រុងចំនួន ២៥ ទូទាំងរដ្ឋចំនួន ១៦ របស់សហរដ្ឋអាមេរិក បានដាក់បំរាមគោចរ ក្រោយផ្ទុះបាតុកម្ម ហេីយមនុស្សជិត ១៤០០ នាក់ត្រូវបានចាប់ខ្លួន ខណៈដែលរថយន្ត និងរថយន្តចាក់សំរាមជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញនៅ Washington D.C.។

ការស្លាប់របស់បុរសស្បែកខ្មៅលោក GeorgeFloyd កេីតឡេីងត្រឹមតែ ៦ឆ្នាំក្រោយពីលោក EricGarner ដែលបានស្លាប់ដោយមន្រ្តីស្បែកស ដូចគ្នាកាលពីក្នុងឆ្នាំ ២០១៤ ដោយវាបានបន្សល់ទុកចម្ងល់ដល់ពលរដ្ឋ ថាតេីហេតុអ្វីក៏រឿងដដែលនេះ នៅតែបន្ដកេីតឡេីង? ៕

ដោយ ឈូក បូរ៉ា

To Top