ប៉េកាំង៖ នៅព្រឹកថ្ងៃចន្ទទី១ ខែមិថុនានេះរដ្ឋាភិបាលនៃទីក្រុងប៉េកាំងបាន ធ្វើការព្រមានចំៗទៅលើក្រុងវ៉ាស៊ីនតោនថា ខ្លួននឹងសងសឹកទៅលើអ្វីដែលលោក ប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសក្នុងការរឹតត្បិតទៅលើនិស្សិតចិននៅសហរដ្ឋអាមេរិក ក្នុងការតវ៉ាជុំវិញច្បាប់សន្តិសុខ ជាតិថ្មីនៅក្រុងហុងកុង។
រំលឹកដែរថាលោកត្រាំបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងហាមឃាត់ និស្សិតបញ្ចប់ការសិក្សាជនជាតិចិនមួយចំនួននិងចាប់ផ្តើមផ្លាស់ ប្តូរកម្រិត របស់ហុងកុងទៅក្នុងផ្នែកគយ និងតំបន់ផ្សេងទៀតទៀតនៅចំពេលដែល ដែលទីក្រុងប៉េកាំង បានឈានទៅមុខក្នុងការអនុម័តច្បាប់សន្តិសុខ ថ្មីដ៏ចម្រូងចម្រាសមួយលើក្រុងស្វយ័តមួយនេះ។
ប៉ុន្តែជាការឆ្លើយតបប្រទេសចិន បានចេញមកធ្វើប្រតិកម្មដោយ កំហឹងខ្លាំងៗចំពោះចំណាត់ការនេះ ដោយនិយាយថាវានឹងបានត្រឹមធ្វើឲ្យ ខូច ខាតធ្ងន់ធ្ងរដល់ភាគីទាំងពីរប៉ុណ្ណោះ ហើយយោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនទៀតថារាល់ពាក្យ សម្តីនិងសកម្មភាព ទាំងឡាយណាដែលធ្វើឲ្យ ខូចនិងគម្រាមកំហែងដល់ប្រយោជន៍របស់ ប្រទេសចិននោះខ្លួននឹងដាច់ខាត ប្រឈមមុខវិញភ្លាម៕
ប្រែសម្រួល៖ស៊ុន លី