ព័ត៌មានអន្តរជាតិ

អេបូឡា ផ្ទុះឡើងសាជាថ្មី នៅកុងហ្គោ សម្លាប់មនុស្សអស់ ៥នាក់ហើយ

បរទេស៖ ទូរទស្សន៍ CNN​​ ចេញផ្សាយនៅថ្ងៃអង្គារ ទី២ខែ មិថុនា បានឲ្យដឹងថា មនុស្សចំនួន ៥នាក់ ហើយបូករួមទាំងក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ផង ត្រូវបានគេជឿជាក់បានបាត់បង់ជីវិត នៅសាធារណៈរដ្ឋកុងហ្គោ ដោយសារការផ្ទុះឡើងនៃ ជំងឺឆ្លងអេបូឡាសាជាថ្មី។

យោងតាមការអះអាងរបស់អង្គការ UNICEF បានអះអាងដែរថា គិតមកដល់ពេលនេះ ករណីឆ្លងមានចំនួន ៩ករណីមកហើយ។ UNICEF ដដែលបាននិយាយទៀតថា ករណី ៤នាក់បន្ថែម ដែលបានឆ្លងបូករួមទាំងក្មេងម្នាក់ផង ត្រូវបានដាក់ឲ្យដាច់ដោយឡែក នៅឯមន្ទីរពេទ្យ Wangata ក្នុងទីក្រុង Mbandaka ដើម្បីសម្រាកព្យាបាល។

គួរឲ្យដឹងដែរថា ករណីស្លាប់ដោយសារជំងឺឆ្លង អេបូឡាត្រូវបានគេជឿជាក់ថា បានកើតឡើងចន្លោះពីថ្ងៃទី១៨ ទៅថ្ងៃទី៣០ ខែឧសភាប៉ុន្តែវាទើបតែ ត្រូវបានគេអះអាង នៅថ្ងៃចន្ទម្សិលមិញនេះប៉ុណ្ណោះ ។

កុងហ្គោនៅតែជាប្រទេស ដែលត្រូវបានគេដឹងថា កំពុងតស៊ូយ៉ាងខ្លាំង ដើម្បីគេចឲ្យផុតពីជំងឺឆ្លងមួយនេះ តាំងតែពីឆ្នាំ២០១៨ នៅពេលដែលករណីផ្ទូកគ្រានោះ មានចំនួនទៅដល ៣៤០៦នាក់ និងមនុស្សស្លាប់សរុបមានទៅដល់ ២២៤៣នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top