លោក Starmer លើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់ គួរតែត្រូវបានបញ្ចប់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់គឺ ខុសច្បាប់ទាំងស្រុង ហើយ វាគួរតែបញ្ឈប់ ។
លោក Starmer បាននិយាយ នៅពេលត្រូវបានសួរថា តើការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការរំលោភលើការ យល់ដឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថា វាមិនគួរកើតឡើងនោះទេ។
លោកបានបន្ថែមថា ៖ សំណួរមិនមែនជាបច្ចេកទេសមួយថា តើវាជាការរំលោភលើកិច្ចព្រមព្រៀងឬអត់។ វាពិតជាបញ្ហានៃគោលការណ៍ដូច ដែលខ្ញុំមានការព្រួយបារម្ភ ទៅវិញនោះទេ។
ការអត្ថាធិប្បាយលើការកត់ សម្គាល់របស់ប្រធានាធិបតីអាមេរិក Donald Trump នៅដើមសប្តាហ៍នេះដែល គំរាមកំហែងបំផ្លាញ អរិយធម៌ទាំងមូល នៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមលោក Starmer បាននិយាយដោយបន្ថែមថា វាមិនមែនជាពាក្យដែលខ្ញុំនឹងប្រើ ឬមិនប្រើនោះទេ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Yvette Cooper បាននិយាយថា លោកស្រីមាន បញ្ហាយ៉ាងខ្លាំង ចំពោះការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយបង្ហាញក្តីសង្ឃឹមថា លីបង់នឹងត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់បច្ចុប្បន្ន៕
ប្រែសម្រួល៖ស៊ុនលី
