ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូប្តេជ្ញាចិត្ត ក្នុងការផ្តល់ជំនួយ ដោយផ្ទាល់ទៅឲ្យគុយបា ទោះបីក្នុងគ្រាដែលអាមេរិក កំពុងរារាំងក្តី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូ នឹងបន្តផ្គត់ផ្គង់គុយបា ចំពេលមានការបិទផ្លូវ របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើការបង្ខិតបង្ខំនិងរារាំង ខ្លាំងទៅលើកោះនេះក្តី។

នៅចុងខែមីនា រុស្ស៊ីបានបញ្ជូនប្រេងឆៅ ចំនួន១០ម៉ឺនតោនទៅកាន់កោះនេះ ដែលបានប្រឈមមុខនឹងការ ខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនី ចាប់តាំងពីចុងឆ្នាំមុន នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមបង្កើនការហ៊ុមព័ទ្ធពាណិជ្ជកម្ម រយៈពេលជាច្រើនទសវត្សរ៍ របស់ខ្លួនទៅជាការបិទផ្លូវប្រេងស្ទើរទាំងស្រុង។

រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Sergey Tsivilev បានបញ្ជាក់ថា នាវាដឹកប្រេងទីពីរកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ ប្រទេសគុយបា ហើយ ។ លោកស្រីZakharova បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយដែរថា ៖យើងនឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់មិត្តគុយបា របស់យើងក្នុងអំឡុងពេលដ៏លំបាកនេះ។

ប្រទេសគុយបាបានប្រឈមមុខ នឹងការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស និងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ក្នុងប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីប្រទេសវេណេស៊ុយអេឡា នៅចំណុចមួយ ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ប្រេង ដ៏សំខាន់របស់កោះនេះ បានបញ្ឈប់ការដឹកជញ្ជូនប្រេងឆៅ ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ៕

ប្រែសម្រួល៖ស៊ុនលី

To Top