ព័ត៌មានអន្តរជាតិ

IMF៖​ សេដ្ឋកិច្ចអាស៊ី​ គួរតែលើកកម្ពស់ផ្គត់ផ្គង់ថាមពល​ ដែលរំខានដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា

វ៉ាស៊ីនតោន៖ ការរំខានដល់ការផ្គត់ផ្គង់ថាមពលសកល​ ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា​ បានធ្វើឱ្យការព្រួយបារម្ភរបស់អាស៊ី​ អំពីការធ្វើពិពិធកម្មថាមពលកាន់តែខ្លាំងឡើង នេះបើយោងតាមមន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

លោក Thomas Helbling អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានប្រាប់ស៊ីនហួថា “ខ្ញុំគិតថាការភ្ញាក់ផ្អើលនេះបាននាំមកនូវការព្រួយបារម្ភអំពីសន្តិសុខថាមពល”។

យោងតាមទស្សនវិស័យសេដ្ឋកិច្ចតំបន់ចុងក្រោយរបស់ IMF សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក​ ដែលចេញផ្សាយកាលពីសប្តាហ៍មុន កំណើនរបស់អាស៊ីត្រូវបានគេព្យាករថានឹងថយចុះពី ៥ភាគរយនៅឆ្នាំ២០២៥​ មកត្រឹម ៤.៤ភាគរយនៅឆ្នាំ២០២៦ និង ៤.២ភាគរយនៅឆ្នាំ២០២៧។

របាយការណ៍នេះបានកត់សម្គាល់ថា ការប្រើប្រាស់ប្រេង និងឧស្ម័នរបស់តំបន់នេះមានចំនួនប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលស្ទើរតែទ្វេដងនៃចំណែករបស់អឺរ៉ុប។ វាលើសពី ១០ភាគរយនៅក្នុងសេដ្ឋកិច្ចដូចជាប្រទេសម៉ាឡេស៊ី និងថៃ ជាកន្លែងដែលការដឹកជញ្ជូន និងឧស្សាហកម្មដើរតួនាទីធំជាង។

លោក Helbling បានបន្ដថា មជ្ឈិមបូព៌ានៅតែជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចអាស៊ីជាច្រើន ប៉ុន្តែការធ្វើពិពិធកម្មថាមពលកាន់តែច្រើន កាត់បន្ថយការពឹងផ្អែកលើប្រភពតែមួយដោយការពង្រីកល្បាយនៃការផ្គត់ផ្គង់ថាមពល នឹងពង្រឹងសន្តិសុខថាមពលរយៈពេលវែងរបស់អាស៊ី៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top