សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមបង្កើតក្រុមការងារអន្តរទីភ្នាក់ងារមួយកាលពីថ្ងៃសុក្រ ដើម្បីជួយពង្រីកពាណិជ្ជកម្មមនុស្សធម៌ របស់ខ្លួនជាមួយអ៊ីរ៉ង់ ដែលត្រូវបានដាក់កម្រិតដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
លោក Lee Seong-ho អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបានធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធ ក្រុមការងារដែលមានមន្ត្រីមកពីក្រសួង ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម និងកិច្ចការសមុទ្រ និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ។
ការដាក់ឱ្យដំណើរការនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបញ្ជូនទៅប្រទេសអ៊ីរ៉ង់នូវទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកាលពីចុងខែមុន ក្នុងការនាំចេញមនុស្សធម៌ ដំបូងទៅកាន់ប្រទេសនៅមជ្ឈឹមបូព៌ា ចាប់តាំងពីសហរដ្ឋអាមេរិកបានរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ កាលពីឆ្នាំមុន៕
ដោយ ឈូក បូរ៉ា