ព័ត៌មានអន្តរជាតិ

អាមេរិក៖ ទ្វារនៅតែបើក សម្រាប់កិច្ចការ ការទូត ជាមួយប្រទេសអ៊ីរ៉ង់

បរទេស៖ តំណាងពិសេស របស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Brian Hook បាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ទ្វារនៅតែបើកសម្រាប់កិច្ចចរចា ជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែ និងបញ្ហាដទៃផ្សេងៗទៀត ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្ននេះ កិច្ចពិភាក្សានោះ ត្រូវបានកំណត់ចំពោះការដោះលែង អ្នកទោស។

ក្រោយមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់ ដោះលែងពលរដ្ឋអាមេរិក លោក Michael White មក លោក Brian Hook  បានមានប្រសាសន៍ ដូច្នេះថា “លោកប្រធានាធិបតី ដូណាល់ ត្រាំ មានការបើកចំហទ្វារ ចំពោះកិច្ចការការទូត អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងពេលទន្ទឹងគ្នានេះដែរ លោកបានជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំនួន៣លើក ដូច្នេះយើងចង់ឃើញរបបអ៊ីរ៉ង់ ជួបកិច្ចការការទូត ជាមួយកិច្ចការការទូត”។

លោក Brian Hook  ក៏បាននិយាយផងដែរថា កិច្ចចារគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ រហូតមកដល់ពេលនេះ នៅមិនឆ្លងផុត ពីការពិភាក្សា អំពីការដោះលែង អ្នកទោសគ្នាទៅវិញទៅមកនោះ ហើយចំនួនពលរដ្ឋអាមេរិក ដែលត្រូវគេឃុំខ្លួន ខុសនៅបរទេស ដែលនឹងត្រូវគេដោះលែងនោះ នឹងមានការកើនឡើង ប៉ុន្តែលោកមិនបាន ផ្តល់សេចក្តីលម្អិត ស្តីពីពេលវេលានិងទីកន្លែង ដែលអាចនឹងកើតមាននោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top