អ៊ីរ៉ង់ បញ្ជាក់ថា នឹងផ្ដល់មេរៀនថ្មីមួយ ចំពោះការឈ្លានពាន
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រៀមខ្លួនរួចជាស្រេច ដេីម្បីផ្ដល់មេរៀនថ្មីមួយ ចំពោះការឈ្លានពាន។
ការកត់សម្គាល់របស់លោក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដោយព្រមានថា បទឈប់បាញ់រវាងប្រទេសទាំងពីរគឺ “ផ្អែកលើការគាំទ្រជីវិតយ៉ាងច្រើន”។
លោក Qalibaf បានលេីកឡេីងថា “កងកម្លាំងប្រដាប់អាវុធរបស់យើង ត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតប និងផ្ដល់មេរៀន ចំពោះការឈ្លានពានណាមួយ” ដោយសង្កត់ធ្ងន់ថា “យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ជម្រើសទាំងអស់។ ពួកគេនឹងភ្ញាក់ផ្អើល”។
គួរបញ្ជាក់ថា អ៊ីរ៉ង់ បានផ្ញើការឆ្លើយតបរបស់ខ្លួន ចំពោះអត្ថបទចុងក្រោយបំផុត ដែលសហរដ្ឋអាមេរិកបានស្នើឡើង សម្រាប់ការបញ្ចប់សង្គ្រាមទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន នៅថ្ងៃអាទិត្យ។
ដោយពន្យល់អំពីសំណើសន្តិភាពរបស់អ៊ីរ៉ង់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ប្រទេសនេះទាមទារតែសិទ្ធិស្របច្បាប់របស់ប្រជាជនខ្លួនតែប៉ុណ្ណោះ៕
ប្រែសម្រួល ឈូក បូរ៉ា
