ព័ត៌មានអន្តរជាតិ

មិត្តភក្តិរបស់ George Floyd ប្រាប់ពីដំណើរជីវិតត្រួសៗ របស់គាត់ មុនពេលស្លាប់ “Ployd ស្លូតណាស់”

បរទេស៖ មរណភាពរបស់លោក George Floyd បានធ្វើឱ្យមានការតវ៉ា នៅពាសពេញសហរដ្ឋអាមេរិក ដោយក្រុមបាតុករ បានអំពាវនាវយ៉ាងខ្លាំង ឲ្យបញ្ឈប់អំពើហឹង្សា ពីសំណាក់ប៉ូលីស ។

យោងតាមសារព័ត៌មាន Sky News ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Floyd គឺជាបុរសស្បែកខ្មៅដែលមិនមានអាវុធ បានស្លាប់បន្ទាប់ពីមន្រ្តីប៉ូលីសក្រុង Minneapolis បានយកជង្គង់សង្កត់នៅលើ ក របស់គាត់អស់រយៈពេលជាង ៨ នាទីខណៈដែលគាត់ បានប្រាប់ពួកគេ (ប៉ូលីស)ថា “ ខ្ញុំមិនអាចដកដង្ហើមបានទេ” ។

លោក George Floyd បានផ្លាស់ទៅរស់នៅទីក្រុង Minneapolis បន្ទាប់ពីត្រូវបានដោះលែង ពីពន្ធនាគារហើយ ត្រូវបានគេស្គាល់ថាជា“ មនុស្សមាឌធំ ដែលស្លូតបូត” ដែលព្យាយាមបង្វែរ ជីវិតរបស់គាត់ឱ្យប្រសើរឡើង។

បុរសអាយុ ៤៦ ឆ្នាំរូបនេះ កើតនៅរដ្ឋ North Carolina និងរស់នៅទីក្រុង Houston រដ្ឋ Texas នៅពេលដែលគាត់នៅក្មេង ប៉ុន្តែគាត់បានផ្លាស់ ទៅរស់នៅទីក្រុង Minneapolis កាលពីប៉ុន្មានឆ្នាំមុនដើម្បីស្វែងរកការងារធ្វើ ។ នេះបើយោងតាមសំដីមិត្តភក្តិ របស់គាត់ឈ្មោះ Christopher Harris ។

គាត់ត្រូវបានគេស្គាល់ថា ជាមនុស្សដែលជាទីស្រឡាញ់ដូចជា“ Big Floyd” និងជាឪពុករបស់កូនស្រីអាយុ ៦ ឆ្នាំម្នាក់ ដែលរស់នៅក្នុងហ៊ូស្តុន ជាមួយម្តាយរបស់នាងឈ្មោះ Roxie Washington ។

ប្រពន្ធរបស់ Ployd គឺលោកស្រី Roxie Washington បានប្រាប់សារព័ត៌មាន Houston Chronicle ថា Ployd គឺជាឪពុកល្អម្នាក់នៅពេលពួកគេចិញ្ចឹមកូនស្រី Gianna ជាមួយគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

To Top