ព័ត៌មានអន្តរជាតិ

មេបញ្ជាការ យោធាឥណ្ឌា និងចិន ធ្វើកិច្ចពិភាក្សាគ្នា

បរទេស៖ ប្រភពព័ត៌មាននានា បាននិយាយប្រាប់ថា ជំនួបគ្នាមួយរវាងមេបញ្ជាការ យោធារបស់ប្រទេសឥណ្ឌា និងប្រទេសចិន ដើម្បីពិភាក្សាគ្នា និងដោះស្រាយការជាប់គាំង នៅក្នុងតំបន់ Eastern Ladakh ទើបត្រូវបានបញ្ចប់ នាពលេថ្មីៗនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ប្រភពមួយបាននិយាយប្រាប់ដូច្នេះថា “កិច្ចពិភាក្សាគ្នា រវាងមេបញ្ជាការឥណ្ឌា និងចិន នៅក្នុងទីក្រុង ស្ថិតនៅខាងប្រទេសចិន បានបញ្ចប់។ គណៈប្រតិភូឥណ្ឌាដឹកនាំដោយ មេបញ្ជាការកងពលលេខ១៤ គឺលោកឧត្តមសេនីយ៍ កំពុងតែធ្វើដំណើរវិលត្រឡប់មកទីក្រុង Leh វិញ”។

លោកឧត្តមសេនីយ៍ Harinder Singh បានជួបជាមួយឧត្តមសេនីយ៍ចិន លោក Liu Lin ដែលជាមេបញ្ជាការនៃតំបន់យោធា South Xinjiang ដើម្បីដោះស្រាយជម្លោះ ដែលកំពុងតែកើតមាននៅក្នុងតំបន់ Eastern Ladakh រវាងប្រទេសទាំងពីរ ជុំវិញការកពូនកម្លាំងយោធា ធ្វើឡើងដោយកងទ័ពចិន នៅតាមតំបន់ព្រំដែន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top