បរទេស៖ មន្ត្រីជាន់ខ្ពស់នៃ ប្រទេសអាល្លឺម៉ង់ សម្រាប់ទំនាក់ទំនងឆ្លងទ្វីបអាត្លង់ទិក នៅថ្ងៃចន្ទ បានបង្ហាញពីការរិះគន់ ទៅនឹងការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ ក្នុងការដកកងទ័ព រាប់ពាន់នាក់ចេញពី ប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃសុក្រលោក ត្រាំ បានចេញបញ្ជាដកទ័ព របស់អាមេរិកប្រមាណជា ៩៥០០នាក់ ពីប្រទេសអាល្លឺម៉ង់ ទាំងដែលអាមេរិកមិនដែលបាន ធ្វើការប្រកាសឲ្យដំំណឹង
ជាមុនជូនអង្គការណាតូ ឬប្រទេសអាល្លឺម៉ង់ឡើយ ។
បន្ទាប់ពីការសម្រេចចិត្ត របស់លោក ត្រាំ ភ្លាមជាការឆ្លើយតប លោករដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas បាននិយាយនៅក្នុងបទសម្ភាសន៍ កាសែតថា លោកមានការសោកស្តាយចំពោះការ ដកទាហានអាមេរិក ចេញពីប្រទេសអាល្លឺម៉ង់ ដោយបានពណ៌នាថា មកដល់ពេលនេះទំនាក់ទំនង របស់ទីក្រុងប៊ែរឡាំងជាមួយ សហរដ្ឋអាមេរិកថា កំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ ៕
ប្រែសម្រួល៖ ស៊ុន លី