ព័ត៌មានអន្តរជាតិ

ប្រទេសចិន ទទូចដល់អង់គ្លេស កុំឲ្យលូកលាន់នឹងបញ្ហាផ្ទៃក្នុង របស់ហុងកុង

ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានប្រាប់សមភាគី អង់គ្លេសរបស់លោកថា ការជ្រៀតជ្រែកពីខាងក្រៅនៅក្នុងកិច្ចការរបស់ហុងកុង នឹងមិនត្រូវបានអនុញ្ញាតិឡើយ ចំពេលមានការរិះគន់យ៉ាងខ្លាំង ចំពោះវិធានការរបស់ទីក្រុងប៉េកាំង ក្នុងការដាក់ចេញនូវច្បាប់ សន្តិសុខជាតិនៅក្នុងអតីត អាណានិគមអង់គ្លេសមួយនេះ។

លោកវ៉ាង យី បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស នៅក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទដោយសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹងរក្សាគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” របស់ខ្លួន។

ក្រោមគោលនយោបាយនេះហុងកុង ត្រូវ បានគេសន្យាថា ខ្លួននឹងទទួលបានសិទ្ធិ និងសេរីភាពនៃតំបន់ពាក់កណ្តាលស្វ័យភាព សម្រាប់រយៈពេល ៥០ ឆ្នាំ បន្ទាប់ពីការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងរបស់ចិន ក្នុងឆ្នាំ១៩៩៧៕

ដោយ ឈូក បូរ៉ា

To Top