គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប ត្រូវបានគេរាយការណ៍ ឲ្យដឹងត្រឹមថ្ងៃពុធថា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១.៤៥៥នាក់ នាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុប ដែលបានចុះក្នុងបញ្ជីនៅក្នុងប្រទេស គិតចាប់ពីពាក់កណ្តាលខែកុម្ភៈ បានកើនឡើងដល់ ៣៨.២៨៤នាក់ ។
ការឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃ នៅក្នុងប្រទេសអេហ្ស៊ីប មានរហូតដល់លើស ១.០០០នាក់ គិតចាប់តំាងពីថ្ងៃទី២៨ ខែឧសភា ដែលមានក្នុងកំណត់ត្រា ១.៥៣៦នាក់ គិតត្រឹមថ្ងៃ៣១ ខែឧសភា ។
លោក Khaled Megahed អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ មានអ្នកជំងឺចំនួន ៣៦នាក់ បានស្លាប់ដោយសារវីរុសកូរ៉ូណា ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១.៣៤២នាក់ ។
តួលេខនៃអ្នកស្លាប់ខ្ពស់បំផុត តែក្នុងរយៈពេល ១ថ្ងៃប៉ុណ្ណោះ នៅក្នុងប្រទេសនេះ ដែលត្រូវបានគេមើលឃើថា កាលពីថ្ងៃទី២ ខែមិថុនា មានអ្នកស្លាប់ពីជំងឺនេះចំនួន ៤៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា