Covid-19

ប្រធានាធិបតី៖ អាហ្សង់ទីន គប្បីស្នើឡើងវិញឲ្យមាន ការបិទប្រទេសឲ្យបានតឹងរឹង ខណៈដែលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលឆាប់រហ័ស

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា លោក Alberto Fernandez ប្រធានាធិបតីអាហ្សង់ទីន បានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសអាហ្សង់ទីន គួរណាស់តែធ្វើការស្នើឡើងវិញ ដោយបិទប្រទេសឲ្យបានតឹងរឹងបំផុត ដោយសារតែតួលេខ នៃអ្នកឆ្លងវីរុសកូរ៉ូណា មានសន្ទុះកើនឡើងប្រចាំថ្ងៃខ្ពស់ និងឆ្លងរាលដាលឆាប់រហ័ស ។

លោក Fernandez បានថ្លែងថា “យើងមិនបានប្រឈមមុខខ្លាំងនឹងបញ្ហានៅឡើយទេ ។ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះយើងគេចចេញពីហានិភ័យ… ភាពខ្វះខាតដែលជឿជាក់ថា យើងជាអ្នកជំនាន់ថ្មី ដែលស្ថិតក្នុងការឆ្លងជំងឺ” ។

អាហ្សង់ទីន កាលពីថ្ងៃអង្គារ ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន ១.១៤១នាក់ ដែលជាថ្ងៃមានអ្នកឆ្លងជំងឺ ច្រើនជាងគេបំផុតចាប់តាំងពី មានការផ្ទុះជំងឺដែលបានរកឃើញ នៅក្នុងប្រទេសកាលពីថ្ងៃទី៣ ខែមីនា ៕

To Top